ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ដឹកនាំដោយលោក រាជ សុវណ្ណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុងព្រះសីហនុ បាននាំយកអំណោយទៅចែកជូនគ្រួសារក្រីក្រ នៅសង្កាត់កោះរ៉ុង ចំនួន ១៨ គ្រួសារ


ខេត្តព្រះសីហនុ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៦ ៖

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ដឹកនាំដោយលោក រាជ សុវណ្ណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុងព្រះសីហនុ បាននាំយកអំណោយទៅចែកជូនគ្រួសារក្រីក្រ នៅសង្កាត់កោះរ៉ុង ចំនួន ១៨ គ្រួសារ ក្នុងនោះ

-ភូមិកោះតូចចំនួន ០២ គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ៥០ kg មុង ០១ ភួយ ០១ សារុង ០១ ក្រម៉ា ០១ និងថវិកា ៣០,០០០ រៀល

-ភូមិសុខសាន្តចំនួន ១០ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ស័ង្កសី ២៥ សន្លឹក អង្ករ ៥០kg មុង ០១ ភួយ ០១ សារុង ០១ ក្រម៉ា ០១ និងថវិកា ៥០,០០០រៀល

-ភូមព្រែកស្វាយចំនួន ០៣ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៥០kg មុង ០១ ភួយ ០១ សារុង ០១ ក្រម៉ា ០១ និងថវិកា ៥០,០០០ រៀល

-ភូមិដើមថ្កូវចំនួន ០៣ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០kg មុង ០១ ភួយ ០១ សារុង ០១ ក្រម៉ា ០១ និងថវិកា ៥០,០០០រៀល

10 9 8 7 6 5 4 3 2 1